ប្រធានក្រុមការងារចុះជួយស្រុកអង្គរធំ ជំរុញឱ្យអាជ្ញាធរបន្តធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណបណ្ណ បង្ក្រាបបទល្មើសអនឡាញ និងផ្សព្វផ្សាយពីការចូលរួមអនុវត្តកាតព្វកិច្ចយោធា
ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ខែ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអង្គរធំ នារសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន វុធ បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបន្តយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពទិន្នន័យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសផ្តោតលើអ្នកដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងអ្នកដែលអត្តសញ្ញាណបណ្ណហួសសុពលភាព។ ការធ្វើបែបនេះ គឺដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានឯកសារផ្លូវច្បាប់ និងធានាបាននូវភាពត្រឹមត្រូវនៃទិន្នន័យ សម្រាប់សម្រួលដល់ការគ្រប់គ្រងរដ្ឋបាលក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។