
បទយកការណ៍៖ ឃុំភ្នំត្បែងពីរ ពីតំបន់ជួបការលំបាក ប្រែក្លាយជាដែនដីអភិវឌ្ឍន៍
ស្ថិតនៅជើងភ្នំត្បែង ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ឃុំភ្នំត្បែងពីរ មាន ៤ភូមិ និងភូមិរណប ១ មានប្រជាពលរដ្ឋរស់នៅ ១.០៥២ខ្នងផ្ទះ ស្មើនឹង ១.៣២០គ្រួសារ ស្មើនឹងជាង ៥.៥០០នាក់។ ក្នុងនោះ ប្រជាពលរដ្ឋស្ទើរតែ ១០០% ប្រកបមុខរបរកសិកម្ម ដោយផ្អែកលើការដាំដុះស្រូវ ដំឡូងមី ស្វាយចន្ទី និងដំណាំបន្លែបន្ទាប់បន្សំ។











