
អភិបាលស្រុកកោះញែក ណែនាំដល់ប្រជាពលរដ្ឋ រស់នៅតាមដងទន្លេស្រែពក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់
ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោក សី ទូច អភិបាលស្រុកកោះញែក បានដឹកនាំកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក និងស្ថានភាពជំនន់ដោយផ្ទាល់ នៅតំបន់ងាយរងគ្រោះ នៅភូមិសាស្ត្រឃុំណងឃីលិក ស្រុកកោះញែក។







