
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖













ខេត្តមណ្ឌលគិរី៖ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីមួយទៀត ត្រូវបាននិងកំពុងលេចរូបរាងឡើងយ៉ាងស្រស់ស្អាតនៅចំកណ្តាលបេះដូងនៃក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នោះគឺគម្រោងរៀបចំ «ផ្លូវថ្មើរជើង» ស្របតាមបណ្តោយផ្លូវភ្លោះ ចាប់ពីរង្វង់មូលគោព្រៃ ឆ្ពោះទៅកាន់រង្វង់មូលដំរី។


ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញទទួលជួបសម្តែងការគួរសម និងជម្រាបលា ពីលោក កែវ វង្សសែ អគ្គកុងស៊ុល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលលោកអគ្គកុងស៊ុលត្រូវបញ្ចប់បេសកកម្មការទូតរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកនាយករដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ/អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើននាក់ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។ ឯកឧត្តម គង់ គឹមនី បានសម្តែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកអគ្គកុងស៊ុល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការទូតក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា រហូតទទួលបានលទ្ធផលល្អប្រសើរ និងបញ្ចប់បេសកកម្មដោយជោគជ័យ។


ភ្នំពេញ : នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក សាន់ ដារិទ្ធិ អភិបាលរងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសួរសុខទុក្ខ ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគិរី ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ ឯកឧត្តមអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តមណ្ឌលគិរី ជូនចំពោះ ឯកឧត្តមអ្នកតំណាងរាស្ត្រ។ ជាមួយគ្នានេះដែរ លោក សាន់ ដារិទ្ធិ ក៏បានសម្តែងនូវក្តីសោកស្តាយ និងជូនពរឱ្យ ឯកឧត្តម ចាន់ យឿន បានឆាប់ជាសះស្បើយពីជំងឺ និងមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីបន្តបេសកកម្មក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋបន្តទៀត។


បទយកការណ៍៖ មណ្ឌលសុខភាពកោះញែក ជាទីបង្អែកសុខភាពដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ ។
