
ឯកឧត្តម គួច ចំរើន ចាត់ឱ្យលោកជំទាវ ស្រ៊ុន ស្រីនាង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារជនមានពិការភាព ក្នុងក្រុងតាខ្មៅ
សកម្មភាពចុះសួរសុខទុក្ខនេះ មានគោលបំណងសំខាន់ក្នុងការបង្ហាញពីការយកចិត្តទុកដាក់ និងការចែករំលែកក្ដីស្រឡាញ់ពីសំណាក់អាជ្ញាធរខេត្ត និងកាកបាទក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋដែលជួបការលំបាក តាមរយៈការនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាទៅផ្តល់ជូនដោយផ្ទាល់ដល់គ្រួសារជនមានពិការភាពនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ។ ការជួយឧបត្ថម្ភនេះ ធ្វើឡើងដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅប្រចាំថ្ងៃមួយកម្រិត និងលើកកម្ពស់ស្មារតីមនុស្សធម៌ក្នុងសង្គម ។











