ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង បានដំណើរការទៅដោយមានការចូលរួមគាំទ្រច្រើនពីពលរដ្ឋ និងអ្នកទេសចរ ខណៈការបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦

ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង បានដំណើរការទៅដោយមានការចូលរួមគាំទ្រច្រើនពីពលរដ្ឋ និងអ្នកទេសចរ ខណៈការបិទបញ្ចប់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦

បាត់ដំបង ៖ នៅសល់ត្រឹមតែរយៈពេលមួយថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង នឹងត្រូវបានបិទបញ្ចប់ នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបានបើកឱ្យដំណើរការអស់រយៈពេល៩ថ្ងៃកន្លងមកនេះ ខណៈព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៦នេះ មានការចូលរួមគាំទ្រច្រើនពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ។

ព័ត៌មានពាក់ព័ន្ធ

ក្រសួងទេសចរណ៍សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” នៅខេត្តខេត្តបាត់ដំបង
ទេសចរណ៍
ក្រសួងទេសចរណ៍សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” នៅខេត្តខេត្តបាត់ដំបង
បាត់ដំបង៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី “សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍” ក្រោមអធិបតីភាពលោកជំទាវ ហួត ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុគណៈកម្មាធិការសុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ឆាយ ម៉ាទីណាល់ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងទទួលបន្ទុកទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងទេសចរណ៍, ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរទេសចរណ៍ខេត្ត, មន្ត្រីរាជការតំណាងមន្ទីរ-អង្គភាព, នគរបាលទេសចរណ៍, យុវជន ស.ស.យ.ក ខេត្ត, និងប្រតិបត្តករទេសចរណ៍ក្នុងខេត្តបាត់ដំបង។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងរយៈពេល១០ថ្ងៃទាក់ទាញភ្ញៀវទេសចរបានជាង៣០ម៉ឺននាក់
ទេសចរណ៍
ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងរយៈពេល១០ថ្ងៃទាក់ទាញភ្ញៀវទេសចរបានជាង៣០ម៉ឺននាក់
បាត់ដំបង៖លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា សម្រាប់រយៈពេល១០ថ្ងៃនៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើខេត្តបាត់ដំបងឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករសរុបចំនួន៣០២,០២២នាក់។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ រយៈពេល១០ថ្ងៃ លក់ផ្លែឈើបានជិត៨០តោន ទាក់ទាញភ្ញៀវជាង៣០ម៉ឺននាក់
ទេសចរណ៍
ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៦ រយៈពេល១០ថ្ងៃ លក់ផ្លែឈើបានជិត៨០តោន ទាក់ទាញភ្ញៀវជាង៣០ម៉ឺននាក់
បាត់ដំបង៖ ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ឆ្នាំ២០២៦ ដែលរៀបចំឡើងរយៈពេល១០ថ្ងៃ បានទទួលជោគជ័យយ៉ាងខ្លាំង ដោយលក់ផ្លែឈើសរុបបានជិត៨០តោន និងទាក់ទាញប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាកម្សាន្តជាង៣០ម៉ឺននាក់។ ក្នុងចំណោមផ្លែឈើទាំងអស់ ផ្លែទុរេនបានឈរនៅលំដាប់លេខ១ ជាផ្លែឈើដែលលក់ដាច់ជាងគេ។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
អ្នកស្រី ភាន ស្រីផៃ ម្ចាស់ចម្ការ តាជាសំឡូត សម្តែងអារម្មណ៍សប្បាយរីករាយ ក្រោយលក់ទុរេនអត់ជិត១០តោន ក្នុងព្រឹត្តិការណ៍ផ្លែឈើរយៈពេល១០ថ្ងៃ

ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦
ទេសចរណ៍
ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦
បាត់ដំបង៖នៅល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត
ក្នុងថ្ងៃទី៩ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង២០២៦  ប្រជាពលរដ្ឋ នៅតែបន្តមកលេងកំសាន្តជាហូរហែប្រកបទៅដោយទឹកមុខសប្បាយរីករាយ
ទេសចរណ៍
ក្នុងថ្ងៃទី៩ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង២០២៦ ប្រជាពលរដ្ឋ នៅតែបន្តមកលេងកំសាន្តជាហូរហែប្រកបទៅដោយទឹកមុខសប្បាយរីករាយ
បាត់ដំបង៖ ក្នុងថ្ងៃទី៩ នៃព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបង ២០២៦ ត្រូវនឹងរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋ ក្មេងចាស់ប្រុសស្រី នៅតែបន្តមកលេងកំសាន្តជាហូរហែប្រកបទៅដោយទឹកមុខសប្បាយរីករាយ ដោយជួយទិញផលិតផល ដែលផលិតដោយស្នាដៃកូនខ្មែរ ពីបណ្តាស្តង់នានា ដើម្បីឱ្យគាត់មានទឹកចិត្តបង្កើននូវការផលិត ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តបាត់ដំបង
មន្ទីរព័ត៌មានខេត្តបាត់ដំបង
អានបន្ត

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តព្រះពុទ្ធមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តព្រះពុទ្ធមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនគ្រួសារទារកកើតកូនភ្លោះ នៅមន្ទីរពេទ្យបង្អែកខេត្ត
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូនគ្រួសារទារកកើតកូនភ្លោះ នៅមន្ទីរពេទ្យបង្អែកខេត្ត

ខេត្តមណ្ឌលគិរី ៖ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ព្រមទាំងថវិកាឧបត្ថម្ភ ទៅផ្តល់ជូនគ្រួសារមាតា និងទារកកើតកូនភ្លោះ ដែលកំពុងសម្រាកព្យាបាល និងថែទាំសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦។ ពិធីនេះដឹកនាំដោយ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី និង ឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៦២១ និង៣០៣ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៦២១ និង៣០៣ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ខេត្តមណ្ឌលគិរី៖ ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្ត ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងវរនគរបាលការពារព្រំដែនគោកលេខ ៦២១ និងលេខ ៣០៣ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រព្រឹត្តទៅនៅបញ្ជាការដ្ឋានវរនគរបាលការពារព្រំដែនគោកលេខ ៦២១ ស្ថិតក្នុងភូមិឡេះ ឃុំដាក់ដាំ ស្រុកអូររាំង។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
មន្ត្រីឧទ្យានុរក្សខេត្តមណ្ឌលគិរី និងសហគមន៍ដោះអន្ទាក់បានជាង ៥០០ខ្សែ និងជួយសង្គ្រោះសត្វជ្រូកព្រៃជាប់អន្ទាក់ ៨ក្បាល ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់
បរិស្ថាន

មន្ត្រីឧទ្យានុរក្សខេត្តមណ្ឌលគិរី និងសហគមន៍ដោះអន្ទាក់បានជាង ៥០០ខ្សែ និងជួយសង្គ្រោះសត្វជ្រូកព្រៃជាប់អន្ទាក់ ៨ក្បាល ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់

ខេត្តមណ្ឌលគិរី៖ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សស្នាក់ការកណ្ដាលរយ៉លើ សហការជាមួយអ្នកស្ម័គ្រចិត្តល្បាតសហគមន៍ បានចុះបេសកកម្មទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ និងផ្សព្វផ្សាយច្បាប់បរិស្ថានក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់។ ជាលទ្ធផលក្នុងប្រតិបត្តិការល្បាតរយៈពេល ៤ថ្ងៃនេះ ក្រុមការងារដោះសា និងប្រមូលអន្ទាក់ខ្សែគោបានសរុប ៥៣៣ខ្សែ ព្រមទាំងបានជួយសង្គ្រោះ និងដោះលែងសត្វជ្រូកព្រៃដែលជាប់អន្ទាក់ព្រានបានសរុបចំនួន ០៨ក្បាល (ក្នុងនោះ ០៦ក្បាល ជួយសង្គ្រោះបាននៅថ្ងៃទី៣០ ខែកញ្ញា និង ០២ក្បាលទៀត ជួយសង្គ្រោះបាននៅថ្ងៃទី០១ ខែតុលា) ឱ្យរួចផុតពីគ្រោះថ្នាក់ និងត្រឡប់ចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព។ ក្រៅពីនេះ ក្រុមការងារបានប្រទះឃើញសពសត្វស្វាព្រាម ១ក្បាល ងាប់ស្អុយរលួយដោយសារអន្ទាក់ ព្រមទាំងបានប្រទះឃើញវត្ថុតាងមានជីវិតជាច្រើនទៀត ដូចជាសត្វស្វាព្រាមប្រមាណ ២០ក្បាល និងដានជើងសត្វទន្សោងជាច្រើនក្បាលផងដែរ។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត