ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន

ទិដ្ឋភាព ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ទស្សនាកម្សាន្ត នៅរមណីយដ្ឋានទឹកជ្រោះដ៏ស្រស់ស្អាត នៃភូមិភាគឦសាន

មណ្ឌលគិរី ៖ រមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ទឹកជ្រោះនេះ ជាគោលដៅដ៏សំខាន់ សម្រាបទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ អញ្ជើញទស្សនាកម្សាន្ត ដើម្បីបន្ថូរអារម្មណ៍តានតឹងក្រោយពីការងារ និងការសិក្សា នៅថ្ងៃឈប់សម្រាក ឬពិធីបុណ្យផ្សេងៗ ។

ព័ត៌មានពាក់ព័ន្ធ

កិច្ចសម្ភាសន៍ ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង
ទេសចរណ៍
កិច្ចសម្ភាសន៍ ៖ ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង
ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ស្តីពីសក្តានុពលនៃវិស័យទេសចរណ៍នៅភូមិភាគឦសាននៃខេត្តមណ្ឌលគិរី នារដូវកាលបៃតង
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ទេសចរណ៍
ខេត្តមណ្ឌលគិរី ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍ទេសចរក្នុង «រដូវកាលបៃតង»
ខេត្តមណ្ឌលគិរី ៖ ជាមួយនឹងការឈានចូលមកដល់នៃរដូវវស្សា ឬដែលគេនិយមហៅថា «រដូវកាលបៃតង» (Green Season) តំបន់ភ្នំនិងធម្មជាតិនៃខេត្តមណ្ឌលគិរី បានចាប់ផ្ដើមលម្អខ្លួនដោយពណ៌បៃតងខ្ចី និងអ័ព្ទត្រជាក់ៗយ៉ាងមានសោភ័ណភាព។ ស្របពេលជាមួយគ្នានេះ ម្ចាស់អាជីវកម្មរមណីយដ្ឋាន និងរីស៊តនានា បាននិងកំពុងត្រៀមលក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីស្វាគមន៍ភ្ញៀវទេសចរ ដែលចង់មកលម្ហែកាយគយគន់សម្រស់ធម្មជាតិ។ បើតាមការបង្ហើបឱ្យដឹងពី អ្នកស្រី អ៊ុំ ឌីណា ម្ចាស់រីស៊តមួយកន្លែងឈ្មោះ «គ្រីនហាវ រីគ្រីត» (Green Hav Retreat) ដែលមានទីតាំងស្ថិតនៅជិតវិមានឯករាជ្យ ក្រុងសែនមនោរម្យ បានបញ្ជាក់ថា លោកស្រីបានរៀបចំ និងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការកែលម្អសេវាកម្ម ដើម្បីទទួលភ្ញៀវជាតិ និងអន្តរជាតិក្នុងរដូវកាលដ៏ពិសេសនេះ ។ បន្ទប់ស្នាក់នៅទាំងអស់ត្រូវបានត្រួតពិនិត្យ និងសម្អាតយ៉ាងម៉ត់ចត់ ជាពិសេសគឺការរៀបចំដេគ័រ និងកន្លែងអង្គុយលេងដែលអាចមើលឃើញទិដ្ឋភាព «ភ្នំដោះក្រមុំ» និងព្រៃព្រឹក្សាដែលកំពុងតែលាស់ត្រួយបៃតងស្រស់ជុំវិញក្រុងសែនមនោរម្យ។ មានការបន្ថែមមុខម្ហូប និងអាហារសម្រន់ប្លែកៗ ក្ដៅៗ ដែលស័ក្តិសមបំផុតសម្រាប់ទទួលទានក្នុងបរិយាកាសត្រជាក់ ផ្សំជាមួយរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ និងផ្លែឈើប្រចាំតំបន់ដូចជា ផ្លែប័រ និងផ្លែក្រូចវល្លិ៍ (Passion) ដើម្បីឱ្យភ្ញៀវទេសចរអាចក្រេបរសជាតិបណ្ដើរ គយគន់អ័ព្ទបណ្ដើរ នៅមាត់អាងហែលទឹកតែម្តង។ ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍នេះដែរ លោក ហ៊ាញ ប៉ុណ្ណា អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍លើកឡើងថា ខេត្តមណ្ឌលគិរី គឺជាជង្រុកនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា។ ក្នុងរដូវកាលបៃតងនេះ ខេត្តកាន់តែមានភាពទាក់ទាញទ្វេដង ដោយសារតែព្រៃឈើ ជួរភ្នំ និងទឹកធ្លាក់ធម្មជាតិធំៗ ដូចជាទឹកធ្លាក់ប៊ូស្រា និងទឹកធ្លាក់ជ្រៃធំជាដើម មានទឹកហូរធ្លាក់យ៉ាងស្អាត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ។ លោកបន្តថា ក្នុងឱកាសនេះ សូមអំពាវនាវ និងជំរុញទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដើរកម្សាន្តទាំងអស់ ឱ្យមកលម្ហែកាយនៅខេត្តមណ្ឌលគិរីក្នុងរដូវវស្សានេះ ដើម្បីបំភ្លាត់អារម្មណ៍ស្មុគស្មាញ និងចូលរួមគាំទ្រដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការធ្វើទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងចូលរួមថែរក្សាបរិស្ថាន។ លោក ហ៊ាញ ប៉ុណ្ណា ក៏បានកោតសរសើរ និងលើកទឹកចិត្តដល់ម្ចាស់អាជីវកម្ម រមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងរីស៊តទាំងអស់នៅក្នុងខេត្ត ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹងគុណភាពសេវាកម្ម និងបដិសណ្ឋារកិច្ចឱ្យកាន់តែល្អប្រសើរ ។ ការរក្សាតម្លៃសមរម្យ មិនដំឡើងថ្លៃហួសហេតុក្នុងពិធីបុណ្យឬថ្ងៃឈប់សំរាកណាមួយឡើយ។ ការធានាអនាម័យនិងសុវត្ថិភាព ជូនភ្ញៀវទេសចរ ដើម្បីរួមគ្នាកសាងកេរ្តិ៍ឈ្មោះខេត្តមណ្ឌលគិរី ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ចៀសវាងពីភាពអ៊ូអរនៅទីក្រុង ហើយចង់មកស្វែងរកភាពស្ងប់ស្ងាត់ និងសម្រាកលម្ហែកាយបែបធម្មជាតិពិតៗ «រដូវកាលបៃតង» នៅខេត្តមណ្ឌលគិរី គឺជាជម្រើសដ៏ល្អបំផុតដែលមិនគួររំលងឡើយ ៕
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត

ព័ត៌មានថ្មីៗ

ដំរីព្រៃ ២ក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពីធ្លាក់ចូលស្រះទឹកជ្រៅនៅស្រុកអូររាំង
បរិស្ថាន

ដំរីព្រៃ ២ក្បាល ត្រូវបានជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពីធ្លាក់ចូលស្រះទឹកជ្រៅនៅស្រុកអូររាំង

សត្វដំរីព្រៃចំនួន ២ក្បាល (ក្នុងនោះមានដំរីញី ១ក្បាល) ដែលបានធ្លាក់ចូលទៅក្នុងស្រះទឹកជ្រៅមួយកន្លែង និងមិនអាចឡើងមកលើវិញបាន ត្រូវបានក្រុមការងារចម្រុះជួយសង្គ្រោះឱ្យរួចផុតពីគ្រោះថ្នាក់ និងបានត្រឡប់ចូលទៅក្នុងព្រៃធម្មជាតិវិញដោយសុវត្ថិភាព កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ និងចែកសម្ភារប្រមូលផលជូនកសិករ ៥០០នាក់ នៅស្រុកពេជ្រាដា
កសិកម្ម

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញចូលរួមពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ និងចែកសម្ភារប្រមូលផលជូនកសិករ ៥០០នាក់ នៅស្រុកពេជ្រាដា

នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ហ៉ឺ តារា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីអបអរសាទរទិវាកាហ្វេអន្តរជាតិ និងការចែកសម្ភារប្រមូលផលកាហ្វេ» ជូនដល់បងប្អូនប្រជាកសិករចំនួន ៥០០នាក់ មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋានស្រុកពេជ្រាដា តំណាងក្រុមហ៊ុន ខូហ្វី ព្រមទាំងបងប្អូនប្រជាកសិករជាច្រើនរូប។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neigh bours
អប់រំ និងកីឡា

ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neigh bours

ថវិកាបដិភាគចំនួន ៨០០ដុល្លារអាមេរិក ដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក មន្ត្រីរាជការ និងសប្បុរសជននានា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកទៅប្រគល់ជូនដល់ សាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours
សកម្មភាពអាជ្ញាធរ

ថវិកាបដិភាគ ៨០០ដុល្លារ ត្រូវបានប្រគល់ជូនសាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បើរួមគ្នាជួសជុលអគារសិក្សាជាមួយអង្គការ Good Neighbours

ខេត្តមណ្ឌលគិរី៖ ថវិកាបដិភាគចំនួន ៨០០ដុល្លារអាមេរិក ដែលទទួលបានពីការឧបត្ថម្ភគាំទ្ររបស់ ឯកឧត្ដម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក មន្ត្រីរាជការ និងសប្បុរសជននានា នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦នេះ លោក សី ទូច អភិបាលស្រុកកោះញែក បាននាំយកទៅប្រគល់ជូនដល់ សាលាបឋមសិក្សាម្ជូរម៉្ងា ដើម្បីចូលរួមចំណែកក្នុងយុទ្ធនាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត