
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី ពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ TYDA លើកទី២
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី ពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ TYDA លើកទី២

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតី ពិធីបើកសន្និសីទទន្តសាស្ត្រប្រចាំឆ្នាំរបស់ TYDA លើកទី២













លទ្ធផលនៃការវិភាគនៅក្នុងរបាយការណ៍ របស់មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង ដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព និងបរិស្ថាន ស្ថិតនៅតំបន់អនាធិបតេយ្យ ក្នុងតំបន់មេសំ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។


ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកែវសីមា និង ឯកឧត្តម សួន សុឃីម រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកែវសីមា បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈថ្នាក់ជាតិ ដើម្បីឆ្លុះបញ្ចាំងលើការគាំទ្រយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល។


ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជួបសំណេះសំណាល និងលើកទឹកចិត្តដល់កងកម្លាំងកងរាជអាវុធហត្ថ ក្នុងការហ្វឹកហាត់ជំនាញ យុទ្ធវិធី ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកនាយកសាលាខេត្ត លោកស្រី នាយិការងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយ នាយរងនិងពលអាវុធហត្ថជាច្រើនរូប នៅក្រុងសែនមនោរម្យ ។


លោក ចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួម ក្នុងពិធីសែនព្រេនដីសាងសង់បង្គោលកង្ហាខ្យល់ជូនសហគមន៍ជនជាតិដើមភាគតិចស្រែអ៊ី និងសហគមន៍ការពារធនធានធម្មជាតិណំភុំ(ស្រែអ៊ី) ដោយមានការចូលរួមពីលោក ហៀក សុផាន អភិបាលក្រុងសែនមនោរម្យ លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត តំណាងមន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ព្រមទាំងលោកអភិបាលរងក្រុង អាជ្ញាធរភូមិ-សង្កាត់ តំណាងសហគមន៍ និងបងប្អូនប្រជាពលរដ្ឋជាជនជាតិដើមភាគតិចយ៉ាងច្រើនកុះករ ស្ថិតនៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ។
