ក្រុមអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីបំភ្លឺ លើ គេហទំព័រ Facebook ឈ្មោះ ប៉ាន ព័ត៌មាន និង ប៊ីហ្គាស៊ីន ប៊ីហ្គាស៊ីន បានចុះផ្សាយ នៃការកាប់បំផ្លាញ ធនធានធម្មជាតិព្រៃឈើនៅស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកថាឡាបរិវ៉ាត់

ក្រុមអ្នកនាំពាក្យនៃរដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ចំពោះករណី រូបភាព និងវីដេអូ សកម្មភាពបទល្មើស ដែលម្ចាស់គេហទំព័រ Facebook បានចែកចាយនោះ គឺសមត្ថកិច្ចជំនាញ បានចុះអនុវត្តវិធានការរួចរាល់ជាយូរមកហើយ (ករណីចាស់)។ ចំពោះការយករូបភាពនិងការផលិត ជាវីដេអូ មកចែកចាយឡើងវិញនោះ គឺធ្វើឱ្យមានការភាន់ច្រឡំពីសំណាក់សាធារណជន បងប្អូន ប្រជាពលរដ្ឋ និងមហាជនទូទៅ ថាជាករណីថ្មីទើបកើតឡើងទៅវិញទេ។

ព័ត៌មានពាក់ព័ន្ធ

សេចក្តីបំភ្លឺព័ត៌មាន ដើម្បីបំភ្លឺព័ត៌មានករណីការចុះ ផ្សាយរបស់គេហទំព័រសារព័ត៌មានកោះសន្តិភាព  នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦
សេចក្តីប្រកាសព័ត៌មាន
សេចក្តីបំភ្លឺព័ត៌មាន ដើម្បីបំភ្លឺព័ត៌មានករណីការចុះ ផ្សាយរបស់គេហទំព័រសារព័ត៌មានកោះសន្តិភាព នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦
មន្ត្រីអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង សូមយកឱកាសនេះ ដើម្បីបំភ្លឺព័ត៌មានករណីការចុះ ផ្សាយរបស់គេហទំព័រសារព័ត៌មានកោះសន្តិភាព នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ អំពីការធ្វើអាជីវកម្មបូមខ្សាច់ នៅស្រុកសេសាន អាជ្ញាប័ណ្ណទើបចេញក្តៅៗ ស្រាប់តែរកឃើញជនបរទេសលួចស្នាក់នៅធ្វើការខុសច្បាប់ ជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា បន្ទាប់ពីបានទទួលព័ត៌មានជុំវិញករណីខាងលើនេះ មន្ទីរជំនាញ ផ្នែកមានសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋាន បានចាត់តាំងឱ្យមានការចុះស្រាវជ្រាវតាមនីតិវិធី ដោយបានពិនិត្យឃើញថា៖
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
អានបន្ត

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី អញ្ជើញសំណេះសំណាល និងនាំយកអំណោយចែកជូនកងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ដោយមានការយកចិត្តទុកដាក់ និងលើកទឹកចិត្តខ្ពស់ដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កងកម្លាំងវរសេនាតូចអន្តរាគមន៍លេខ១១៥ និងលេខ១១៦ នៃតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរី នាឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការដ្ឋានវរសេនាតូចអន្តរាគមន៍លេខ១១៥ ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
រដ្ឋបាលក្រុងសែនមនោរម្យ បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)
សកម្មភាពថ្នាក់ដឹកនាំ

រដ្ឋបាលក្រុងសែនមនោរម្យ បើកសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧-២០២៩)

​ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោក មួង ប៉ាង អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចូលរួមបើក «សិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៧-២០២៩)» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុង មន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ និងតំណាងអង្គការសង្គមស៊ីវិលជាច្រើនរូប ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំរដ្ឋបាលក្រុងសែនមនោរម្យ។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសែនមនោរម្យ
សិល្បៈនិងវប្បធម៌

ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តសែនមនោរម្យ

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៩ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តសែនមនោរម្យ ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តព្រះពុទ្ធមណ្ឌលគិរី
សកម្មភាពថ្នាក់ដឹកនាំ

ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងពុទ្ធបរិស័ទ អញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តព្រះពុទ្ធមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ថង សាវុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី រួមជាមួយសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៧ និងនាំយកទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តព្រះពុទ្ធមណ្ឌលគិរី ស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
ក្រុមអ្នកនាំពាក្យនៃរដ្ឋបាលខេត្តស្ទឹងត្រែង ចេញសេចក្តីបំភ្លឺ លើ គេហទំព័រ Facebook ឈ្មោះ ប៉ាន ព័ត៌មាន និង ប៊ីហ្គាស៊ីន ប៊ីហ្គាស៊ីន បានចុះផ្សាយ នៃការកាប់បំផ្លាញ ធនធានធម្មជាតិព្រៃឈើនៅស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកថាឡាបរិវ៉ាត់ - មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី