រដ្ឋមន្រ្តីក្រសួងព័ត៌មានបង្កើតក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានីខេត្ត

រដ្ឋមន្រ្តីក្រសួងព័ត៌មានបង្កើតក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានីខេត្ត

រដ្ឋមន្រ្តីក្រសួងព័ត៌មានបង្កើតក្រុមការងារគ្រប់គ្រងគេហទំព័រមន្ទីរព័ត៌មានរាជធានីខេត្ត ដែលមានសមាសភាព៖ ១. ឯកឧត្តម ទេព អស្ចារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធាន ២. ឯកឧត្តម ជា លីសែ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធាន ៣. ឯកឧត្តម សេះ អាល់ហ្វឺន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាអនុប្រធាន ៤. លោក សូ សុត្ថា អគ្គនាយករង ព.ស.ទ. សមាជិកអចិន្ត្រៃយ៍ ៥. លោក លោកស្រីប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងលោកអនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុកក្តាប់រួម សមាជិក ៦. លោក ទឹម សារពេជ្រ អនុប្រធាននាយកដ្ឋាន សមាជិក ៧. លោក កែវ ផាន់ណាន ប្រធានការិយាល័យ លេខាធិការ

ព័ត៌មានពាក់ព័ន្ធ

គ.ជ.ប. ចេញសេចក្ដីជូនដំណឹងស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
គ.ជ.ប. ចេញសេចក្ដីជូនដំណឹងស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយតាមគណនីផ្លូវការរបស់ គ.ជ.ប. នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២៦ នឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមឃុំ/សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ/សង្កាត់ ទូទាំងប្រទេស។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
លេខាធិការដ្ឋានររៀបចំការបោះឆ្នោត ខេត្តប៉ៃលិន ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ១០រូប
សេចក្តីជូនដំណឹង
លេខាធិការដ្ឋានររៀបចំការបោះឆ្នោត ខេត្តប៉ៃលិន ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ១០រូប
ប៉ៃលិន៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន មានកិត្តិយសសូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ១០រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ស ស យ ក ខេត្តប៉ៃលិន ផ្តល់កន្លែងស្នាក់នៅ កន្លែងផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥ - ២០២៦ នៅមណ្ឌលប្រឡងខេត្តប៉ៃលិន
សេចក្តីជូនដំណឹង
ស ស យ ក ខេត្តប៉ៃលិន ផ្តល់កន្លែងស្នាក់នៅ កន្លែងផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ដល់បេក្ខជនអំឡុងពេល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៥ - ២០២៦ នៅមណ្ឌលប្រឡងខេត្តប៉ៃលិន
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន(សសយក) មានកិត្តិយសសូមគោរពជម្រាបជូនដល់ មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស និង់បេក្ខជន ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះដឹងទូទៅ និងបំពេញវិជ្ជា សម័យប្រឡងថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ឱ្យបានជ្រាប ថា៖ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្រុងពី ឯកឧត្តម អ៊ី ឈាន និង លោកជំទាវ បាន ស្រីមុំ ក្នុងការសម្រួលដល់ការស្នាក់នៅ និងអាហារ សម្រាប់សិស្សានុសិស្សដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និង ការរក្សាយានជំនិះកង់-ម៉ូតូ... របស់បេក្ខជននាពេលខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានចូលរួមសហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរអប់រំ យុវជន និងកីឡាខេត្ត កងកម្លាំងមានសមត្ថកិច្ច រៀបចំកន្លែងស្នាក់នៅសម្រាប់បេក្ខជនមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និងកន្លែងធ្វើយានជំនិះកង់-ម៉ូតូ.... ដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងទាំងអស់។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រសួងព័ត៌មាន អំពាវនាវដល់ស្ថាប័នសារព័ត៌មាន និងអ្នកផលិតមាតិកា រួមគ្នាផ្សព្វផ្សាយវីដេអូអប់រំទប់ស្កាត់ជំងឺអេដស៍ និងគ្រឿងញៀនឱ្យកាន់តែផុលផុស
សេចក្តីជូនដំណឹង
ក្រសួងព័ត៌មាន អំពាវនាវដល់ស្ថាប័នសារព័ត៌មាន និងអ្នកផលិតមាតិកា រួមគ្នាផ្សព្វផ្សាយវីដេអូអប់រំទប់ស្កាត់ជំងឺអេដស៍ និងគ្រឿងញៀនឱ្យកាន់តែផុលផុស
ក្រសួងព័ត៌មាន ណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយសារអប់រំ អំពីការបង្ការការពារការឆ្លងមេរោគអេដស៍ និងបញ្ជ្រាបការយល់ដឹងពីបញ្ហាគ្រឿងញៀន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម | សេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយសម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ចាប់ពីវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ -ប្រេងសាំង ៤ ៣០០រៀល/លីត្រ -ប្រេងម៉ាស៊ូត ៤ ៩៥០រៀល/លីត្រ
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត
ក្រសួងព័ត៌មាន ណែនាំអោយមានការចូលរួមផ្សព្វផ្សាយសារអប់រំ អំពីការបង្ការការពារការឆ្លងមេរោគអេដស៍ និងបញ្ជាប ការយល់ដឹងពីបញ្ហាគ្រឿងញៀន
សេចក្តីជូនដំណឹង
ក្រសួងព័ត៌មាន ណែនាំអោយមានការចូលរួមផ្សព្វផ្សាយសារអប់រំ អំពីការបង្ការការពារការឆ្លងមេរោគអេដស៍ និងបញ្ជាប ការយល់ដឹងពីបញ្ហាគ្រឿងញៀន
ក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជ្រាបថា កន្លងមក ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាព សារព័ត៌មានទាំងអស់ បានយកចិត្តទុកដាក់ ខិតខំប្រឹងប្រែង និងចូលរួមសហការយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ សារអប់រំនានាពាក់ព័ន្ធនឹងបញ្ហាសុខភាព បញ្ហាគ្រឿងញៀន និងការបង្ការ ទប់ស្កាត់បញ្ហាផ្សេងទៀតក្នុងសង្គម ដើម្បីបញ្ជាបការយល់ដឹងដល់សាធារណជនគ្រប់មជ្ឈដ្ឋានឱ្យបានកាន់តែទូលំទូលាយ។
មន្ទីរព័ត៌មានខេត្តប៉ៃលិន
មន្ទីរព័ត៌មានខេត្តប៉ៃលិន
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ
នយោបាយ

កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ

មណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង រដ្ឋពិសិដ្ឋ​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសែនមនោមរ្យ និងឯកឧត្តម សាយ ម៉េងគីម ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក ក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ លោក ប្រធានក្រុងការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៤ ក្រុងសែនមនោរម្យ និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំគណបក្សក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះស្រង់ទិន្នន័យ និងធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដល់ខ្នងផ្ទះ សម្រេចបាន ៨០% នៃផែនការប្រចាំឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ

កម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះស្រង់ទិន្នន័យ និងធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដល់ខ្នងផ្ទះ សម្រេចបាន ៨០% នៃផែនការប្រចាំឆ្នាំ២០២៦

ខេត្តមណ្ឌលគិរី ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានចាត់ទុកជាឯកសារផ្លូវការដ៏មានតម្លៃមិនអាចខ្វះបានសម្រាប់ពលរដ្ឋគ្រប់រូប ក្នុងការអះអាងពីអត្តសញ្ញាណ ព្រមទាំងសិទ្ធិជាពលរដ្ឋពេញលេញតាមផ្លូវច្បាប់។ ការមានឯកសារនេះនៅក្នុងដៃ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងសំខាន់ក្នុងការទទួលបានសេវាសាធារណៈ សេវាសង្គមកិច្ច និងការធ្វើប្រតិបត្តិការផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
លោកជំទាវ ខៀវ ប៊ុនលីន ដឹកនាំក្រុមការងារ ចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារក្នុងឃុំរយ៉ ស្រុកកោះញែក
សកម្មភាពថ្នាក់ដឹកនាំ

លោកជំទាវ ខៀវ ប៊ុនលីន ដឹកនាំក្រុមការងារ ចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារក្នុងឃុំរយ៉ ស្រុកកោះញែក

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ខៀវ ប៊ុនលីន បានដឹកនាំក្រុមការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំរយ៉ ។ ក្នុងការចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា ក៏មានការចូលរួមពីសំណាក់តំណាងមន្ទីរ /អង្គភាពពាក់ព័ន្ធ លោកស្រី ជិន គិមយឿន ប្រធាន គ.ក.ន.ក ស្រុកកោះញែក លោក បុិល ឌិត ប្រធាន គ.ក.ន.ក ឃុំរយ៉ ព្រមទាំង សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍រដ្ឋបាល លោកគ្រូ អ្នកគ្រូ មេភូមិ និងក្រុមការងារ គ.ក.ន.ក ឃុំជាច្រើនរូប ពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង
សេចក្តីជូនដំណឹង

មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង

លទ្ធផលនៃការវិភាគនៅក្នុងរបាយការណ៍ របស់មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង ដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព និងបរិស្ថាន ស្ថិតនៅតំបន់អនាធិបតេយ្យ ក្នុងតំបន់មេសំ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត