សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពី ការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម ស្ដីពី ការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់

ចំពោះបងប្អូនអ្នកសារព័ត៌មានដែលមានបំណងចង់ចូលរួមយកព័ត៌មានក្នុងការរៀបចំដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សូមផ្ញើឯកសារពាក់ព័ន្ធមកមន្ទីរព័ត៌មាន ខេត្តកំពង់ចាម ចាប់ពីថ្ងៃផ្សាយសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាម រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ត្រឹមវេលាម៉ោង ៥ល្ងាច ដើម្បីរៀបចំបញ្ជីឈ្មោះចេញតាមវេន ដោយក្នុងមួយវេន មាន៦អង្គភាព។ សូមភ្ជាប់ឯកសារពាក់ព័ន្ធមានដូចជា៖ ១.លិខិតបន្តសុពលភាព ២.លិខិតបេសកកម្ម ៣.អាជ្ញាប័ណ្ណ ៤.កាតអ្នកសារព័ត៌មាន មកមន្ទីរព័ត៌មាន ឬទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០១២ ៧០២ ៥៤៣ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនអ្នកសារព័ត៌មានជ្រាបជាព័ត៌មាន។

ព័ត៌មានពាក់ព័ន្ធ

(វិដេអូ)សេចក្ដីជូន​ដំណឹង ស្ដីពីស្ថានភាពព្យុះទិ១៥​ ឈ្មោះ ចាន់ហម
សេចក្តីជូនដំណឹង
(វិដេអូ)សេចក្ដីជូន​ដំណឹង ស្ដីពីស្ថានភាពព្យុះទិ១៥​ ឈ្មោះ ចាន់ហម
សេចក្ដីជូន​ដំណឹង ស្ដីពីស្ថានភាពព្យុះទិ១៥​ ឈ្មោះ ចាន់ហម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
(វិដេអូ)សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទិ១៤ ឈ្មោះ គូជីរ៉ា
សេចក្តីជូនដំណឹង
(វិដេអូ)សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទិ១៤ ឈ្មោះ គូជីរ៉ា
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពព្យុះទិ១៤ ឈ្មោះ គូជីរ៉ា
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
កម្ពុជាអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដោយសារឥទ្ធិពលព្យុះពីរក្នុងពេលតែមួយ
សេចក្តីជូនដំណឹង
កម្ពុជាអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ដោយសារឥទ្ធិពលព្យុះពីរក្នុងពេលតែមួយ
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពលពីព្យុះចំនួនពីរគឺ ព្យុះទី១៣ ឈ្មោះ «ដូលហ្វីន» (Dolphin) និងព្យុះទី១៤ ឈ្មោះ «គូជីរ៉ា» (Kujira) ដែលកំពុងបង្កើនឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី បើទោះបីជាប្រទេសកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះទាំងពីរនេះក៏ដោយ។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះសង្ឃរាទី១៣ «ដូលហ្វីន» បន្តបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី នាំឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែសីហា

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បញ្ជាក់ថា ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលកំពុងបក់លើឆ្នេរសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ក្រសួងពាណិជ្ជកម្ម ប្រកាសតម្លៃលក់រាយប្រេងឥន្ធនៈប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
សេចក្តីជូនដំណឹង
ក្រសួងពាណិជ្ជកម្ម ប្រកាសតម្លៃលក់រាយប្រេងឥន្ធនៈប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ បានចេញសេចក្តីជូនដំណឹងស្តីពី «ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ» សម្រាប់ការអនុវត្តជារៀងរាល់សប្ដាហ៍ ចាប់ពីវេលាម៉ោង ១:០០ រសៀល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត
ឥទ្ធិពលព្យុះ ដូលហ្វីន (Dolphin) បណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី៤-៦ ខែសីហា
សេចក្តីជូនដំណឹង
ឥទ្ធិពលព្យុះ ដូលហ្វីន (Dolphin) បណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នៅកម្ពុជា ចាប់ពីថ្ងៃទី៤-៦ ខែសីហា
យោងតាមការព្យាករណ៍ធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានៅឱ្យដឹងថា ស្ថានភាពធាតុអាកាស ព្យុះសង្ឃរាទី១៣ ឈ្មោះ ដូលហ្វីន (Dolphin) T2613 នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងមកលើផ្ទៃសមុទ្រកម្ពុជា ព្រមទាំងដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
មន្ទីរព័ត៌មានខេត្តកំពង់ចាម
មន្ទីរព័ត៌មានខេត្តកំពង់ចាម
អានបន្ត

ព័ត៌មានថ្មីៗ

កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ
នយោបាយ

កិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ

មណ្ឌលគិរី ៖ នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហេង រដ្ឋពិសិដ្ឋ​ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសែនមនោមរ្យ និងឯកឧត្តម សាយ ម៉េងគីម ប្រធានក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបការងារគណបក្សរយៈពេល៦ខែ របស់គណៈកម្មាធិការគណបក្សក្រុងសែនមនោរម្យ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក ក្រុមការងារគណបក្សខេត្ត ចុះមូលដ្ឋានក្រុងសែនមនោរម្យ លោក ប្រធានក្រុងការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៤ ក្រុងសែនមនោរម្យ និងសមាជិក សមាជិកាជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំគណបក្សក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
កម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះស្រង់ទិន្នន័យ និងធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដល់ខ្នងផ្ទះ សម្រេចបាន ៨០% នៃផែនការប្រចាំឆ្នាំ២០២៦
សកម្មភាពអាជ្ញាធរ

កម្លាំងនគរបាលខេត្តមណ្ឌលគិរី ចុះស្រង់ទិន្នន័យ និងធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដល់ខ្នងផ្ទះ សម្រេចបាន ៨០% នៃផែនការប្រចាំឆ្នាំ២០២៦

ខេត្តមណ្ឌលគិរី ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ត្រូវបានចាត់ទុកជាឯកសារផ្លូវការដ៏មានតម្លៃមិនអាចខ្វះបានសម្រាប់ពលរដ្ឋគ្រប់រូប ក្នុងការអះអាងពីអត្តសញ្ញាណ ព្រមទាំងសិទ្ធិជាពលរដ្ឋពេញលេញតាមផ្លូវច្បាប់។ ការមានឯកសារនេះនៅក្នុងដៃ មិនត្រឹមតែជាការបំពេញកាតព្វកិច្ចស្របច្បាប់ប៉ុណ្ណោះទេ ថែមទាំងសំខាន់ក្នុងការទទួលបានសេវាសាធារណៈ សេវាសង្គមកិច្ច និងការធ្វើប្រតិបត្តិការផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃ។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
លោកជំទាវ ខៀវ ប៊ុនលីន ដឹកនាំក្រុមការងារ ចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារក្នុងឃុំរយ៉ ស្រុកកោះញែក
សកម្មភាពថ្នាក់ដឹកនាំ

លោកជំទាវ ខៀវ ប៊ុនលីន ដឹកនាំក្រុមការងារ ចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារក្នុងឃុំរយ៉ ស្រុកកោះញែក

មណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ ខៀវ ប៊ុនលីន បានដឹកនាំក្រុមការងារគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត (គ.ក.ស.ក) ចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា ឆ្នាំ២០២៦ របស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំរយ៉ ។ ក្នុងការចុះគាំទ្រកិច្ចប្រជុំប្រចាំខែសីហា ក៏មានការចូលរួមពីសំណាក់តំណាងមន្ទីរ /អង្គភាពពាក់ព័ន្ធ លោកស្រី ជិន គិមយឿន ប្រធាន គ.ក.ន.ក ស្រុកកោះញែក លោក បុិល ឌិត ប្រធាន គ.ក.ន.ក ឃុំរយ៉ ព្រមទាំង សមាជិកក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍រដ្ឋបាល លោកគ្រូ អ្នកគ្រូ មេភូមិ និងក្រុមការងារ គ.ក.ន.ក ឃុំជាច្រើនរូប ពិធីនេះបានប្រព្រឹត្តទៅនៅសាលាឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត
មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង
សេចក្តីជូនដំណឹង

មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង

លទ្ធផលនៃការវិភាគនៅក្នុងរបាយការណ៍ របស់មន្ទីរពិសោធន៍ ដែលបានបង្ហាញ សារធាតុដែលបានយកទៅធ្វើតេស្តនេះ មានផ្ទុកសារធាតុពុលបារ៉ត (Mercury) ក្នុងកម្រិតខ្ពស់ខ្លាំង ដែលបង្កជាហានិភ័យ និងគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព និងបរិស្ថាន ស្ថិតនៅតំបន់អនាធិបតេយ្យ ក្នុងតំបន់មេសំ ភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
អានបន្ត